សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះពិនិត្យមើលទីតាំងអគារបាក់រលំដោយផ្ទាល់


សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះពិនិត្យមើលទីតាំងអគារបាក់រលំដោយផ្ទាល់ និងដឹកនាំក្រុមការងាររុករកជួយសង្រ្គោះជនរងគ្រោះនៅក្នុងគំនរអគារបាក់រលំ (Video inside) (ភ្នំពេញ)៖ នៅយប់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញចុះពិនិត្យមើលទីតាំងអគារបាក់រលំដោយផ្ទាល់ និងដឹកនាំក្រុមការងាររុករកជួយសង្រ្គោះជនរងគ្រោះនៅក្នុងគំនរអគារបាក់រលំ។ ក្រុមប្រតិបត្តិការសង្គ្រោះជនរងគ្រោះ ដែលអគារសំណង់រលំសង្កត់លើ បានឲ្យដឹងថា គិតត្រឹមម៉ោង២៣៖០០នាទីយប់ថ្ងៃទី២៣ ខែមិថុនាឆ្នាំ ២០១៩នេះ ចំនួនអ្នកស្លាប់កើនដល់២១នាក់ និងអ្នករបួស២៤នាក់ ក្រោយក្រុមសង្គ្រោះបានរកឃើញសាកសព២នាក់ទៀត នៅក្នុងគំនរបាក់បែកនៃអគារ៕

រឿង​ រាជបុត្រឆ្លងភព


រឿងភាគចិន: បេសកកម្មខ្យល់ព្យុះ

កាសែតអាមេរិក៖ «តាមពិតលោក ដូណាល់ ត្រាំ បានបើកភ្លើងខៀវឲ្យវាយ...